ករណីធ្វើអត្តឃាត នៅតែជាបញ្ហារស៊ើប ទាមទារឱ្យយកចិត្តទុកដាក់ ក្នុងបរិបទផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ ៖ ឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួង សុខាភិបាល បានលើកឡើងថា ការធ្វើអត្តឃាត នៅតែជាបញ្ហាដ៏រស៊ើបចម្បងមួយ ក្នុងសង្គមដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងបរិបទផ្សព្វផ្សាយព័ត៌មាន ។ ដោយសារមើលឃើញ ពីការធ្វើអត្តឃាតកើនឡើង ហើយនៅតែ ជាបញ្ហា ទើបក្រសួងប្តេជ្ញាបន្តសហការ ជាមួយក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់សុខភាព ផ្លូវចិត្ត ក្នុងការឈានទៅកាត់បន្ថយ ការធ្វើអត្តឃាត តាមរយៈការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ។ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការរាយការណ៍ព័ត៌មានអត្តឃាតដោយមានការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឱសថការី ឈី ហុង បានថ្លែងថា ការធ្វើឃាតរបស់ប្រជាពលរដ្ឋនៅតែជាបញ្ហាដ៏រស៊ើបដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងបិរបទនៃការផ្សព្វផ្សាយព័ត៌មាន , ការបណ្តុះបណ្តាល ជាក់លាក់ដល់អ្នកសារព័ត៌មាន និងអំពីរបៀបរាយការណ៍ព័ត៌មាន ប្រកបដោយក្រមសីសធម៌វិជ្ជាជីវៈ ។ លោកបន្តថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ , ការលើកកម្ពស់ការយល់ដឹង ពីសុខភាពផ្លូវចិត្ត និងការនាំផ្លូវសាធារណជន ឱ្យស្វែងរកសេវាជំនួយឱ្យបានសមស្រប ។ លោកបន្ថែមថា ភស្តុតាង … Continue reading ករណីធ្វើអត្តឃាត នៅតែជាបញ្ហារស៊ើប ទាមទារឱ្យយកចិត្តទុកដាក់ ក្នុងបរិបទផ្សព្វផ្សាយព័ត៌មាន