អាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាពរវាង កម្ពុជា-ថៃ
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យរង នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី Trump សម្រាប់សន្តិភាព និងតម្រូវឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ។ លើសពីនេះ លោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់ឡើងវិញថា «សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed