រដ្ឋមន្រ្តីព័ត៌មាន ៖ អ្នកកាន់សាសនាហិណ្ឌូ លើពិភព លោក ឃើញពីភាពឃោរឃៅ របស់យោធាថៃហើយ

ភ្នំពេញ ៖ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកកាន់សាសនាហិណ្ឌូ នៅទូទាំងពិភពលោក បាននិងកំពុងមើលឃើញ ពីភាពសាហាវឃោរឃៅ យង់ឃ្នង របស់យោធាថៃ ដែលបានវាយបំផ្លាញ រូបសំណាកព្រះវិស្ណុ របស់កម្ពុជា ដែលបានសាងសង់ឡើងនាពេលថ្មីៗនេះ ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃទី២៦ ខែធ្នូ លោក នេត្រ ភក្ត្រា បានលើកឡើងថា ពិភពលោកទាំងមូល ជាពិសេសអ្នកកាន់សាសនាហិណ្ឌូ នៅលើពិភពលោក បានមើលឃើញពីភាពឃោរឃៅ យង់ឃ្នងរបស់យោធាថៃ ដែលបានវាយកម្ទេចបំផ្លាញរូប សំណាកព្រះវិស្ណុដែលជាទេវៈ បង្កើតលោក និងថែរក្សាលោក ពេលខ្លួនបានប្រើកម្លាំង ទ័ពឈ្លានពានកម្ពុជា។ លោកបន្តថា ជាមួយនឹងសកម្មភាព វាយកម្ទេចរូបសំណាក ដែលកម្ពុជា បានខិតខំកសាង ដើម្បីជាទីសក្តារៈក្នុងការគោរព ដល់សាសនាហិណ្ឌូនេះ ត្រូវបានកាសែតនានា លើពិភពលោក បានបន្តយកប្រធានបទ មកជជែកវែកញែកផងដែរ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃក្រៅពីមិនអស់ចិត្ត ចំពោះការវាយបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធនានា … Continue reading រដ្ឋមន្រ្តីព័ត៌មាន ៖ អ្នកកាន់សាសនាហិណ្ឌូ លើពិភព លោក ឃើញពីភាពឃោរឃៅ របស់យោធាថៃហើយ