គណៈសង្ឃនាយកកម្ពុជា ៖ ថៃ វាយកម្ទេចរូបទេវរូបវិស្ណុ ប៉ះពាល់ដល់ជំនឿ-អារម្មណ៍ អ្នកកាន់សាសនា ទូទាំងពិភពលោក
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ជាទីបំផុត ចំពោះទាហានថៃ ដែលបានវាយកម្ទេច រូបសំណាកទេវរូបវិស្ណុ ស្ថិតនៅតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងដែនអធិបតេយ្យកម្ពុជា ព្រោះធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងអារម្មណ៍ នៃអ្នកគោរពសាសនា ទូទាំងពិភពលោក ។ យោងតាម ញត្តិថ្កោលទោសរបស់គណៈសង្ឃនាយកកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ការវាយកម្ទេចនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងអារម្មណ៍នៃអ្នកគោរពសាសនាមិនគ្រាន់តែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជំនឿ និងអារម្មណ៍នៃអ្នកគោរពសាសនាទូទាំង ពិភពលោកទាំងមូល ពីព្រោះរូបសំណាកទេវរូបវិស្ណុនេះ ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាជនទូទៅ និងជាបេតិកភណ្ឌវប្បធម៌ អរិយធម៌រួមរបស់មនុស្សជាតិដែលមានតម្លៃកាត់ថ្លៃមិនបាន។ ញត្តិបន្តថា ជាងនេះទៀត កងទ័ពថៃបានឈ្លានពានលើ ដែនអធិបតេយ្យកម្ពុជាដោយប្រើ ប្រាស់អាវុធគ្រប់ប្រភេទ និងយន្តហោះគ្មានមនុស្ស បើកទម្លាក់គ្រាប់បែក ផ្សែងពុល គ្រាប់បែកចង្កោម ព្រមទាំងនាវាចម្បាំងបាញ់ប្រហារ លើជនស៊ីវិលដែលបណ្តាលឱ្យស្លាប់ និងរងរបួសជនស៊ីវិល ស្លុតត្រង់កម្ពុជាមួយចំនួន។ ក្រៅពីនេះ សិស្សសាលា កុមារា កុមារី ក្មេងចាស់ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាព ហើយផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារាម … Continue reading គណៈសង្ឃនាយកកម្ពុជា ៖ ថៃ វាយកម្ទេចរូបទេវរូបវិស្ណុ ប៉ះពាល់ដល់ជំនឿ-អារម្មណ៍ អ្នកកាន់សាសនា ទូទាំងពិភពលោក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed