តុលាការ ឃុំខ្លួនលោក លី គួង ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វិវឌ្ឍនៈ បានសម្រេចចេញដីកាបង្គាប់ ឱ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះលី គួងដែលជាឧកញ៉ា និងម្ចាស់កាស៊ីណូ នៅពន្ធនាគារ រាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការ ជំនុំជម្រះទោស តាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញ ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃ១៥ មករា បានឲ្យដឹងថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំង សមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាង ដែលបង្ហាញពីសកម្មភាព មិនប្រក្រតីក្នុង ការកេងប្រវ័ញ្ចទ្រព្យ សម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំង នោះទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ។បច្ចុប្បន្នជននេះ ត្រូវបានបញ្ជូនទៅកាន់ មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេច របស់ចៅក្រមស៊ើបសួរ។ សំណុំរឿងនេះ កំពុងស្ថិត ក្នុងដំណាក់កាលស៊ើបសួរ យ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នក ពាក់ព័ន្ធផ្សេងទៀត … Continue reading តុលាការ ឃុំខ្លួនលោក លី គួង ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed