លោកប្រាក់ សុខុន ៖ ពលរដ្ឋភៀសសឹក ៤ពាន់គ្រួសារ មិនទាន់ត្រឡប់ទៅលំនៅឋាន ដោយសារថៃ បន្តកាន់កាប់

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា មានប្រជាពលរដ្ឋភៀសសឹក របស់កម្ពុជា ប្រមាណជា៤ ០០០គ្រួសារទៀត មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅឋានវិញ ដោយសារទាហាន ឈ្លានពានថៃ នៅតែបន្តកាន់កាប់ និងដាក់របាំង មិនឱ្យប្រជាពលរដ្ឋចូលភូមិឋាន ។ លោក ប្រាក់ សុខុន ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា យោធាថៃ នៅតែបន្តកាន់កាប់តំបន់ ជនស៊ីវិល នៅកម្ពុជា មួយចំនួន និងបានរារាំង មិនឱ្យប្រជាពលរដ្ឋកម្ពុជា ចូលភូមិឋាន តាមរយៈការរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ដែលទង្វើនេះគឺជាការបង្កហានិភ័យ ដល់បទឈប់បាញ់ រវាងប្រទេសទាំងពីរ” ។ ឧបនាយករដ្ឋមន្ត្រីបន្តថា “ទោះបីជាស្ថានការណ៍នៅតែស្ងប់ស្ងាត់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ ដូច្នេះយើងសង្ឃឹមថា ប្រទេសថៃនឹងប្តេជ្ញាចិត្ត ចំពោះការអនុវត្តបទឈប់បាញ់ ពេញលេញ និងបញ្ឈប់ទង្វើបង្ក អរិភាពរបស់ខ្លួន”។ សូមបញ្ជាក់ថា យោធាថៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ … Continue reading លោកប្រាក់ សុខុន ៖ ពលរដ្ឋភៀសសឹក ៤ពាន់គ្រួសារ មិនទាន់ត្រឡប់ទៅលំនៅឋាន ដោយសារថៃ បន្តកាន់កាប់