សម្តេចតេជោ-សម្តេចធិបតី មិនដែលខ្ជះខ្ជាយ ពេលវេលាមួយវិនាទី ក្នុងការការពារទឹកដី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលខ្ជះខ្ជាយ ពេលវេលាសូម្បីមួយវិនាទីឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា លើកឡើងថា ក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរាជរដ្ឋាភិបាល ដូចជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស សកម្មមមាញឹកយ៉ាងខ្លាំង ក្នុងការធ្វើកំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងធ្វើបទបង្ហាញ ដើម្បីឱ្យសហគមន៍ អន្តរជាតិ យល់ពីបុព្វហេតុការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយ ដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ ។ ចំណែកក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏សកម្មមមាញឹកគ្រប់ពេលវេលា ពុះពារមិនដែលខ្លាចនឿយហត់ឡើយក្នុងគ្រាដ៏លំបាកនេះ ។ លោកបញ្ជាក់ថា “និយាយជារួម រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា … Continue reading សម្តេចតេជោ-សម្តេចធិបតី មិនដែលខ្ជះខ្ជាយ ពេលវេលាមួយវិនាទី ក្នុងការការពារទឹកដី