ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីជម្រើស៣ ទៅកាន់អាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់ លើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ ។ ជម្រើសលក្ខខណ្ឌមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូនអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន៖ ១. អាចមានជម្រើសផ្លាស់ប្ដូរ ទៅលក់ទៅផ្សារ ដើមគថ្មី ដែលអាជ្ញាធរ ធ្លាប់សម្របសម្រួលជូនកន្លងមក ឫទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថាងាយស្រួល ប៉ុន្តែមិនមែនលក់លើផ្លូវសាធារណៈ ។២. ក្នុងដំណាក់កាលនេះ បើបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុង ជាអង្ករជូន។៣. មិនត្រូវបន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរ បានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យ សម្រាប់ផ្លាស់ប្ដូរជូនបាន … Continue reading រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជម្រើស៣ ជូនអ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ជុំវិញផ្សារដើមគ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed