រាជរដ្ឋាភិបាល ដៃម្ខាងយកចិត្តទុកដាក់លើកងទ័ព និងម្ខាងទៀតលើការងារការទូត
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ដៃម្ខាងរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវីរកងទ័ព និងម្ខាងទៀតលើការការពារដែនអធិបតេយ្យភាពទឹកដី តាមរយៈការងារការទូត ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមដើម្បីកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។លោកបន្តថា គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។ លោកបន្ថែមថា ទន្ទឹមនឹងការយកចិត្តលើវីរកងទ័ពកម្ពុជាហើយ រាជរដ្ឋាភិបាលក៏មិនដែលព្រងើយកន្តើយលើការការពារទឹកដីតាមរយៈការងារការទូតផងដែរ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា “ដៃម្ខាងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារវីរយុទ្ធជនដែលបានពលី, វីរកងទ័ព វីរកងនគរបាលជាតិដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋភៀសសឹក ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏បាននិងកំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងប្តូរផ្តាច់បំផុតតាមរយៈនយោបាយការទូត ដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់អន្តរជាតិ” ។ ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន … Continue reading រាជរដ្ឋាភិបាល ដៃម្ខាងយកចិត្តទុកដាក់លើកងទ័ព និងម្ខាងទៀតលើការងារការទូត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed