សម្ដេចធិបតី ហ៊ុន ម៉ាណែត ដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានសម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី ។ នេះបើយោងតាមអនុក្រឹត្យ ចេញផ្សាយនាពេលថ្មីៗនេះ ៕