ព្រះមហាក្សត្រី-ព្រះមហាក្សត្រ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាកុលធីតាជាតិ ដ៏ឆ្នើម
ភ្នំពេញ ៖ ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គទាំងទ្វេបានកោតសរសើរ ដ៏កក់ក្តៅជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ជួយជាតិមាតុភូមិ ។ ក្នុងឱកាសនៃខួបចម្រើនជន្មាយុ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខ សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ បានប្រសិទ្ធពរជ័យ ជូនលោកជំទាវបណ្ឌិត ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជាជនកម្ពុជា ។ព្រះរាជសាររបស់ព្រះមហាក្សត្រី កោតសរសើរលោកជំទាវបណ្ឌិតថា គឺជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ប្រកបដោយវីរភាពដ៏ល្អប្រពៃ គុណធម៌ សប្បុរសធម៌ និង ឆន្ទៈដ៏មោះមុត ក្នុងការចូលរួមចំណែក យ៉ាងសកម្មបម្រើជាតិ មាតុភូមិ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ … Continue reading ព្រះមហាក្សត្រី-ព្រះមហាក្សត្រ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាកុលធីតាជាតិ ដ៏ឆ្នើម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed