សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A នាថ្ងៃទី១០ កុម្ភៈ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ ។ សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា ៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះ មានជាប់និទ្ទេស A ចំនួន ៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន ២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed