ជាកិត្តិយសដ៏ធំធេង សម្រាប់កម្ពុជា ដែលអាមេរិក អញ្ជើញឱ្យចូលជាសមាជិក ក្រុមប្រឹក្សាសន្តិភាព
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញលិខិតអញ្ជើញកម្ពុជា ឱ្យចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគី នៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់កម្ពុជាទាំងមូល ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា លើកឡើងថា លិខិតអញ្ជើញផ្លូវការ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកម្ពុជា ចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចក៏ពិតមែន ប៉ុន្តែពិភពលោកនឹកឃើញកម្ពុជា ភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។ លោកបន្តថា “នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និង ឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូនិងលះបង់យ៉ាងខ្ពស់បំផុត ដើម្បីទទួលបានសន្តិភាពពេញលេញ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត … Continue reading ជាកិត្តិយសដ៏ធំធេង សម្រាប់កម្ពុជា ដែលអាមេរិក អញ្ជើញឱ្យចូលជាសមាជិក ក្រុមប្រឹក្សាសន្តិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed