ជនខិលខូច ប្រើរូបថត និងឈ្មោះលោក នេត្រ ភក្ត្រាបង្កើតតេឡេក្រាមក្លែងក្លាយ ប្រព្រឹត្តអំពើខុសច្បាប់

ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យ ក្រសួងព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះ មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ។ ការិយាល័យអ្នកនាំពាក្យចាត់ទុកថា ទង្វើបែបនេះនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោករដ្ឋមន្រ្តីផ្ទាល់ ៕