ភ្នំពេញ ៖ លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា សង្គ្រាមឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រព័ន្ធថែទាំសុខភាពកម្ពុជានោះទេ ខណៈការផ្តល់សេវាសុខាភិបាល នៅតែកៀកជិត នឹងប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករាលោកសាស្រ្តចារ្យ ឈាង រ៉ា បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធថែទាំសុខភាពក៏ពិតមែន ប៉ុន្តែក៏បានប៉ះពាល់ដោយប្រយោល និងផ្ទាល់លើហេដ្ឋានរចនាសម្ព័ន្ធសុខាភិបាល និងសុខភាពពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែន ។ សាស្រ្តាចារ្យបន្តថា ប៉ះពាល់ដោយផ្ទាល់លើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល រួមមាន ៖ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព មន្ទីរពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត ដែលរងការខូចខាតទាំងស្រុង និងដោយអន្លើ ដែលមានចំនួន៧០កន្លែង ។ ដោយឡែក ផលប៉ះពាល់ដោយប្រយោលវិញ គឺទៅលើសុខភាពប្រជាពលរដ្ឋ ដូចជា ៖ ការរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដែលខ្វះអនាម័យ នៅពេលប្រជាជនភៀសខ្លួន ទៅកាន់ជម្រកសុវត្ថិភាព ភាពចង្អៀតណែន និង កង្វះទឹកស្អាត អាចបង្កឱ្យមានជំងឺរាគរូស … Continue reading រដ្ឋមន្រ្តីសុខាភិបាល ៖ សង្គ្រាមឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រព័ន្ធសុខាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed