លោក នេត សាវឿន ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ការពារសុខភាពពលរដ្ឋ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីក្រោម របស់ក្រសួងដែលបានខិតខំប្រឹងប្រែង ការពារសុខភាពប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈទាំងអស់ ។ ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានកោតសរសើរថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត មន្រ្តីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិក នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ព្រមទាំងមន្រ្តី បុគ្គលិកជំនាញសុខភាព សាធារណៈដែលបានយកចិត្តទុកដាក់ខិតខំ បំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជាពិសេសការពារសុខភាព និងបម្រើសេវាថែទាំ ព្យាបាល ជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅក្នុងកាលៈទេសៈ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ។ ជាមួយនឹងការកោតសរសើរ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានបន្តជំរុញក្រសួងធ្វើយ៉ាងណាសម្រេចវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅ គ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់សមធម៌ ដោយត្រូវបន្តពង្រឹង ការផ្តល់សេវាថែទាំសុខភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការគាំពារសុខភាពសង្គម ។ ក្នុងនោះ … Continue reading លោក នេត សាវឿន ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ការពារសុខភាពពលរដ្ឋ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed