អ្នកនាំពាក្យ ៖ បទឈប់បាញ់មួយខែនេះ ជាគោលបំណង ដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចៀសការស្លាប់ និងរងរបួស

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេលមួយខែនៃបទឈប់បាញ់ កម្ពុជាបានអនុវត្តយ៉ាងពេញលេញ ដែលជាគោលបំណងដ៏ពិសិដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការបញ្ចៀសការស្លាប់ និងរងរបួស ។ ក្នុងសេចក្តីសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានរយៈពេលមួយខែ ។ លោកបន្តថា “មួយខែនៃបទឈប់បាញ់ គឺជាគោលបំណងដ៏ពិសិដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាតផ្សេងទៀត ដែលកើតចេញពីការប្រយុទ្ធគ្នា ដោយអាវុធ ពីព្រោះប្រជាជនកម្ពុជា បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់ច្បាស់ណាស់ នូវរសជាតិសង្គ្រាម” ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា នេះជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ … Continue reading អ្នកនាំពាក្យ ៖ បទឈប់បាញ់មួយខែនេះ ជាគោលបំណង ដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចៀសការស្លាប់ និងរងរបួស