កម្ពុជា តវ៉ាជំទាស់ នឹងពាក្យបណ្តឹងផ្លូវច្បាប់ របស់មន្ត្រីជាន់ខ្ពស់ថៃ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ចំពោះ សកម្មភាពអរិភាព របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២៩ មករា នេះថា សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុង ប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថា ពាក្យបណ្តឹងប្រឆាំង នឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតី នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ ដែល បានប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះ មិនស្របនឹងគោលបំណង និង គោលការណ៍ នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ ។ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន … Continue reading កម្ពុជា តវ៉ាជំទាស់ នឹងពាក្យបណ្តឹងផ្លូវច្បាប់ របស់មន្ត្រីជាន់ខ្ពស់ថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed