បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា រុស្ស៊ីនឹងមិនវាយប្រហារគោលដៅ ក្នុងទីក្រុងគៀវ និង ទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ឡើយសម្រាប់រយៈពេលមួយ សប្តាហ៍ខាងមុខ។ លោកប្រធានាធិបតីអាមេរិក Trump បាននិយាយថាការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីគាត់បាន ស្នើសុំដោយផ្ទាល់ ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីឱ្យផ្អាកការវាយប្រហារនេះ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារតែរដូវត្រជាក់ខ្លាំង លោក Putin យល់ព្រមធ្វើដូច្នេះ លោក Trump បានបន្ត ដោយបន្ថែមថា យើងរីករាយណាស់ ជាមួយនឹងការសម្រេច ចិត្តនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាមដែលថាទីក្រុងមូស្គូ និងគៀវបានឈានដល់ការរួមគ្នាហៅថា បទឈប់បាញ់ថាមពល ។ បន្ថែមពីនោះសមាជិកសភាអ៊ុយក្រែន លោក Aleksey Goncharenko បានអះអាងថា ខណៈពេលដែល … Continue reading លោក Trump អះអាងថាលោក Putin បានព្រមព្រៀង ក្នុងការបញ្ចប់ការប្រយុទ្ធលើអ៊ុយក្រែន អំឡុងពេលរដូវត្រជាក់ខ្លាំងនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed