ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង, លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យ មានការចូលរួមថែមទៀត គោរពច្បាប់បរិស្ថាន ដើម្បីចូលរួមទបស្កាត់ការបំពុលការបំពុលទឹក ដី និងខ្យល់។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររបស់ក្រសួងបរិស្ថាន បានទទួលបានពីការដាក់ចេញនូវយុទ្ធនាការ និងផែនការសកម្មភាពនានា ដែលកៀរគរនិងជំរុញឱ្យអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ប្រជាពលរដ្ឋ និងវិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា លើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានាសុក្រឹតកម្មបរិស្ថានកិច្ច។ លោកបណ្ឌិត អ៊ាង សុផល្លែត … Continue reading ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជំរុញឱ្យមានការចូលរួមទប់ ស្កាត់ការបំពុលបរិស្ថាន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed