អភិបាលខេត្ត ២ហើយ ដែលប្រកាសថា ក្នុងដែនដីខ្លួនគ្មានឡើយអនឡាញ scam
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្លាយជាខេត្តទី១ និងទី២ ដែលអភិបាលខេត្តប្រកាសថា ក្នុងដែនដីខ្លួនគ្មានអនឡាញ scam (Online Scam) ឡើយ។ នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាសកល និងជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តកំពង់ស្ពឺ បានលេចធ្លោជាខេត្តដែលមានសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុត។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអះអាងយ៉ាងដាច់ខាតនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ (នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦) ថា «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងខេត្តកំពង់ស្ពឺរបស់យើង គឺមិនមានទេ»។ លោកបានគូសបញ្ជាក់ថា ការធានានេះមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល និងអាវុធហត្ថ ក្នុងការថែរក្សាសន្តិសុខ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ លោកអភិបាលខេត្តក៏បានចេញសារព្រមានដាច់ខាត ចំពោះអាជ្ញាធរមូលដ្ឋាន អធិការ ឬមេប៉ុស្តិ៍ណាដែលឃុបឃិត សម្រួល ឬគប់គិតឱ្យមានសកម្មភាពឆបោកអនឡាញនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន នឹងត្រូវចាត់វិធានការដោយគ្មានការលើកលែង។ សម្រាប់ខេត្តតាកែវ លោក វ៉ី សំណាង អភិបាលខេត្តបានធ្វើការធានាការពារនូវសុខសុវត្ថិភាព ជូនដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ។ ជាពិសេស លោក បានធ្វើការអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានការឆបោកតាមប្រព័ន្ធអនឡាញ (Scams … Continue reading អភិបាលខេត្ត ២ហើយ ដែលប្រកាសថា ក្នុងដែនដីខ្លួនគ្មានឡើយអនឡាញ scam
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed