អគារចំនួន៦ទីតាំង នៅភ្នំពេញ ពុំមានបទល្មើសអនឡាញទេ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា អគារចំនួន៦ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ពុំមានបទល្មើសអនឡាញនោះទេ ។ ការអះអាងបែបនេះ របស់ក្រុមការងារព័ត៌មាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ថា ទីតាំងអគារចំនួន៦រួមមាន ៖ អគារ the bridge (ខណ្ឌចំការមន) , អគារ Marry Time (ខណ្ឌមានជ័យ) , អគារPNN (ខណ្ឌជ្រោយចង្វារ) , អគារស្កាយឡាញ ក្បែរផ្សារអូឬស្សី (ខណ្ឌ៧មករា) , អគារមានរូបម្កុដិ (ខណ្ឌដូនពេញ) និងអគារស្កាយទ្រី (ខណ្ឌឫស្សីកែវ) មានបទល្មើសអនឡាញ ហើយស្នើឲ្យសមត្ថកិច្ចចុះបង្រ្កាប ។ បន្ទាប់ពីទទួលព័ត៌មានរួចមក គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យរដ្ឋបាលទីតាំងខាងលើដោយទីតាំងខ្លះ ចុះពិនិត្យរដ្ឋបាលជាចំហរ , ចុះឆែរឆេរដោយមួយទីតាំងចំនួន២ទៅ៣លើក ។ ជាលទ្ធផលពុំឃើញបទល្មើសឆបោកតាមអនឡាញនោះទេ និងបានរកឃើញជនបរទេសដែលស្នាក់នៅគឺមានលិខិតស្នាមស្របច្បាប់ត្រឹមត្រូវ ។ បច្ចុប្បន្ននេះ ដោយអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៥ … Continue reading អគារចំនួន៦ទីតាំង នៅភ្នំពេញ ពុំមានបទល្មើសអនឡាញទេ