កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាព របស់កងកម្លាំង ប្រដាប់អាវុធថៃ នៅតំបន់អានសេះ ស្រុកជាំក្សាន្ត
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានតវ៉ាជាផ្លូវការប្រឆាំងនឹង ការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការ ចូលទៅកាន់ច្រកព្រំដែន អន្តរជាតិអានសេះ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី៤ កុម្ភៈ ថា សកម្មភាពនេះ ដែលជាការរំលោភបំពាន យ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការ គ្រប់គ្រងដោយយោធា ឬបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹង ប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការ វិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជន ស៊ីវិលទៅ កាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេវិញ។ កម្ពុជាជំទាស់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាពខុសច្បាប់នេះ ដែលជាការពង្រឹងការកាន់កាប់ លើទឹកដីកម្ពុជា ដោយប្រទេសថៃ ។ សកម្មភាពនេះផ្ទុយនឹងវិធានការ កាត់បន្ថយភាពតានតឹង ដែលមានចែង ក្នុងចំណុចទី១ … Continue reading កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាព របស់កងកម្លាំង ប្រដាប់អាវុធថៃ នៅតំបន់អានសេះ ស្រុកជាំក្សាន្ត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed