លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិនយល់ព្រម ជាដាច់ខាត ចំពោះសកម្មភាព រំលោភបំពានកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើង ពីជំហរយ៉ាងរឹងមាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាមិនយល់ព្រមជាដាច់ខាត ចំពោះសកម្មភាពរបស់ភាគីថៃ រំលោភបំពានលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។ការលើកឡើងរបស់លោកម ប៉ែន បូណានេះ បន្ទាប់ពីកងកម្លាំង ប្រដាប់អាវុធថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបន្តរុកកួនកម្ពុជា ឥតឈប់ឈរនៅតាមបន្ទាត់ព្រំដែន តាមរយៈការ ដាក់ទូកុងតឺន័រ៣គ្រឿង នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការ ចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកុម្ភៈ លោកប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្រប តាមច្បាប់អន្តរជាតិ ។ ទន្ទឹមនឹងនេះ កម្ពុជាប្រកាន់ខ្ជាប់គោល ជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយកម្លាំងឡើយ ។ … Continue reading លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិនយល់ព្រម ជាដាច់ខាត ចំពោះសកម្មភាព រំលោភបំពានកម្ពុជា