លោក ប៉ែន បូណា ៖ មិនថាក្នុងកម្រិត JBC, GBC ឬ RBC កម្ពុជាមានឆន្ទៈគោរព និងអនុវត្តបទឈប់បាញ់
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងទៅកាន់ភាគីថៃថា មិនថាក្នុងកម្រិត JBC, GBC ឬ RBCទែ គឺភាគីកម្ពុជា សុទ្ធតែមានឆន្ទៈគោរព និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ទាំងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ , កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ និងកិច្ចប្រជុំថ្នាក់យោធភូមិភាគកម្ពុជា-ថៃកម្រិត(RBC)គឺកម្ពុជាតែងតែគោរពនិងអនុវត្តជាប់ជានិច្ចមិនដែលរំលងឡើយ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “ភាគីកម្ពុជា មិនថាក្នុងកម្រិត JBC, GBC ឬ RBC ទេ សុទ្ធតែមានឆន្ទៈគោរព និងអនុវត្តដោយស្មោះត្រង់បំផុតនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាឯកសារកិច្ចព្រមព្រៀងនានា ដែលមានកាលពីពេលកន្លងទៅដោយគោរព និងអនុវត្តគ្រប់ចំណុចទាំងអស់ពីព្រោះវាមានភាពប្រទាក់ក្រឡាគ្នា ដោយមិនអាចអនុវត្តតែចំណុចណាមួយ ហើយមើលរំលងចំណុចផ្សេងទៀតបានឡើយ” ។ ដោយសារគោរពខ្ជាប់ខ្ជួនបែបនេះរបស់ភាគីកម្ពុជា ទើបជាថ្មីម្តងទៀតអ្នកនាំពាក្យបានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តដូចគ្នាដែរ ដើម្បីឈានទៅសម្រេចគោលដៅរួម គឺការកសាងសន្តិភាពយូរអង្វែងនៅតាមព្រំដែន … Continue reading លោក ប៉ែន បូណា ៖ មិនថាក្នុងកម្រិត JBC, GBC ឬ RBC កម្ពុជាមានឆន្ទៈគោរព និងអនុវត្តបទឈប់បាញ់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed