អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស ត្រៀមខ្លួនជាមួយក្រសួងសុខាភិបាល ជួយជនងាយរងគ្រោះ

ភ្នំពេញ ៖ អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស បញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការសង្គ្រោះវេជ្ជសាស្ត្រជូនប្រជាជនងាយរងគ្រោះ ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និងកម្ពុជា ក្នុងឱកាសដឹកនាំប្រតិភូអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (MSF) ចូលជួបសម្តែងការគួរសម ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៦ កុម្ភៈ។ ក្នុងឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ MSF Switzerland ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូបច្ចេកទេស និងវេជ្ជសាស្ត្រ ក្នុងការគាំទ្រក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពចាំបាច់បំផុតជូនដល់ប្រជាជននៅមូលដ្ឋាន។ សាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រសួងសុខាភិបាលតែងតែចងចាំនូវការរួមចំណែករបស់អង្គការ MSF ដែលជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Adrian Guadarrama បានជម្រាបពីបេសកកម្មរបស់អង្គការ MSF ដែលជាអង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត … Continue reading អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស ត្រៀមខ្លួនជាមួយក្រសួងសុខាភិបាល ជួយជនងាយរងគ្រោះ