ថ្នាក់ដឹកនាំគណបក្សកំពូលរបស់កម្ពុជា-វៀតណាម និងឡាវ ពង្រឹងកិច្ចប្រតិបត្តិការបន្ថែមទៀត
ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយរបស់ប្រទេសកម្ពុជា-វៀតណាម និងឡាវ បានឯកភាពពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងបី ។ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំង៣ រវាងសម្ដេចតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និងលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងរវាងប្រទេសទាំងបីដែលជាប់ភូមិផងរបងជាមួយគ្នា។ អ្នកនាំពាក្យបន្ថែមថា ថ្នាក់ដឹកនាំគណបក្សទាំងបីបានឯកភាពគ្នាជំរុញនូវទំនាក់ទំនងត្រីភាគីឲ្យកាន់តែរីកចម្រើនក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណី ជាពិសេសលើសុខវត្ថិភាពនិងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសបីផងដែរ។ លោកបញ្ជាក់ថា “ចំណុចជារួមដែលថា្នក់ដឹកនាំកំពូលទាំងបី បានរំលេចគឺទាក់ទងនឹងការពង្រីកបន្ថែមទៀតនូវការទូត និងនយោបាយទៅជាមួយគ្នា និងទំនាក់ទំនងក្នុងវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម” ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបន្តថា ថ្នាក់ដឹកនាំនយោបាយទាំងបីសុទ្ធតែបានជំរុញឲ្យរដ្ឋាភិបាលទាំងបីប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសកម្ពុជា-វៀតណាមនិងឡាវ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងបីឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ។ បើតាមលោក ជា ធីរិទ្ធ ក្នុងកិច្ចប្រជុំកំពូលរបស់គណបក្សទាំងបីនេះ មេដឹកនាំនៃគណបក្សនយោបាយទាំងបីក៏បានជំរុញបន្ថែមទៀតដល់អ្នកដឹកនាំជំនាន់ក្រោយដែលជាអ្នកបន្តវេនឲ្យពង្រឹងពួនជ្រុំនូវវប្បធម៌ជាប្រពៃណី នៃការជួបគ្នារបស់ថ្នាក់ដឹកនាំកំពូលទាំងបី ។ ជាមួយគ្នានេះ លោកអះអាងថា ភាគីទាំងបីក៏បានឯកភាពក្នុងការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក និងជំរុញដល់អ្នកបន្តវេនឲ្យកាន់តែសកម្មបន្ថែមទៀត ព្រោះយុវជនជំនាន់ក្រោយ គឺជាកត្តាចាំបាច់ដែលថ្នាក់ដឹកនាំកំពូលទាំងបីយកចិត្តទុកដាក់ខ្ពស់ … Continue reading ថ្នាក់ដឹកនាំគណបក្សកំពូលរបស់កម្ពុជា-វៀតណាម និងឡាវ ពង្រឹងកិច្ចប្រតិបត្តិការបន្ថែមទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed