ប្រមុខដឹកនាំបក្សកាន់អំណាច កម្ពុជា-ឡាវ សម្តែងការពេញចិត្ត ចំពោះសុវត្ថិភាព សន្តិសុខ នៅតាមព្រំដែន នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែង នូវការពេញចិត្តចំពោះ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែន ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ អំពីព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានរំលេចនិងពង្រីកសក្តានុពល និងសហប្រតិបត្តិការបន្ថែមទៀត ដែលគណបក្សទាំងពីរ នៅមានជាមួយគ្នា ជាពិសេសបន្តការផ្លាស់ប្ដូរ នូវទំនាក់ទំនងផ្នែកយុវជន ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ រួមទាំងការផ្លាស់ប្ដូរ និងបណ្ដុះបណ្ដាលយុវជន អ្នកបន្តវេនដើម្បីរក្សា ឱ្យបាននូវចំណងមិត្តភាព នៃគណបក្សទាំងពីរ។ ប្រមុខដឹកនាំទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែន ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ អំពីព្រំដែនសន្តិភាព … Continue reading ប្រមុខដឹកនាំបក្សកាន់អំណាច កម្ពុជា-ឡាវ សម្តែងការពេញចិត្ត ចំពោះសុវត្ថិភាព សន្តិសុខ នៅតាមព្រំដែន នៃប្រទេសទាំងពីរ