ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រ រាយបន្លាលួស ក្នុងទឹកដីកម្ពុជា ដែលជាអំពើរំលោភបំពាន យ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា។ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហរពាក់ព័ន្ធនឹងព្រំដែន គឺព្រំដែន កម្ពុជា-ថៃ ជាព្រំដែនអន្ដរជាតិរវាង រដ្ឋ និងរដ្ឋ នឹងត្រូវបានការពារដោយច្បាប់អន្ដរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរ ការការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ … Continue reading បញ្ហាពំ្រដែន កម្ពុជា-ថៃ ! សម្ដេចធិបតី ៖ កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្ដរជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed