អាជ្ញាធរមីន បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា និងបំភ្លឺលើករណីរកឃើញមីន ប្រឆាំងមនុស្សនៅតំបន់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់ឃើញ នូវការផ្សព្វផ្សាយជា សាធារណៈរបស់បណ្តាញសង្គមថៃ ដែលអះអាងថាបានដកស្រង់ប្រភពពីយោធាថៃ ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ អាជ្ញាធរមីន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជា បានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមគ្រប់កិច្ច ព្រមព្រៀងនិសព្វាវុធកម្ម មនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការលុបបំបាត់មីនប្រឆាំង មនុស្សទាំងស្រុង។ កម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងទទួលជាអន្តរជាតិ ក្នុងការបោសសម្អាតផ្ទៃដីរង ផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម និងនាំមកនូវសុខសុវត្ថិភាពជូនប្រជាជន និងសហគមន៍។ ផ្អែកលើទិន្នន័យជាតិ និងបទពិសោធន៍ នៃការបោសសម្អាតមីននៅក្នុងតំបន់ព្រំដែន អាជ្ញាធរមីន អាច វាយតម្លៃបានថា មីនប្រឆាំងមនុស្ស ដែលត្រូវបានរកឃើញ នៅក្នុងតំបន់ទាំងនោះ គឺជាមីនដែលបានបន្សល់ ពីសង្គ្រាម អតីតកាល ដែលសំណល់ជាតិផ្ទុះទាំងនោះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំង អស់ជាច្រើនទសវត្សរ៍ ដល់ប្រជាជន រស់នៅតាមតំបន់ព្រំដែន ។ … Continue reading អាជ្ញាធរមីន បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា និងបំភ្លឺលើករណីរកឃើញមីន ប្រឆាំងមនុស្សនៅតំបន់ព្រំដែន កម្ពុជា-ថៃ