ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំ របស់កម្ពុជា ពីការឈ្លានពានថៃ មានជាង៦លានដុល្លារ
ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជននិងកីឡាបានឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ដោយសារការឈ្លានពាន របស់យោធាថៃ ជាលើកទី២ ចាប់ពីថ្ងៃទី៧ដល់២៧ធ្នូ គិតពីតម្លៃប៉ាន់ប្រមាណសរុប ចំនួន៦,២លានដុល្លារ ។ ក្នុងអំឡុងពេល នៃការធ្វើសង្គ្រាមឈ្លានពានលើបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃចំនួន២លើក បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជា ទទួលរងនូវឥទ្ធិពល និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសលើការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការគំរាមកំហែងផ្នែកសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាអប់រំនៅគ្រប់កម្រិតនៃតំបន់ជាប់ព្រំដែន ។ ក្នុងសន្និបាតបូកសរុបការងារ និងលើកទិសដៅបន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី គឹម សេដ្ឋានី មានប្រសាសន៍ថា ចំពោះតម្លៃប៉ាន់ប្រមាណ នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំមាននៅខេត្តចំនួន៣ ។ ខេត្តទាំង៣នោះរួមមាន ៖ ខេត្តឧត្តរមានជ័យខូចខាតមានតម្លៃ២,៥៥លានដុល្លារ , ខេត្តបន្ទាយមានជ័យ ២,២៥លានដុល្លារ និងខេត្តព្រះវិហារ១,៤០លានដុល្លារ ។លោកស្រីបន្តថា ក្នុងនោះមានផល ប៉ះពាល់សាលារៀនចំនួន២៧ទីតាំង ដែលប៉ះពាល់លើអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំ … Continue reading ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំ របស់កម្ពុជា ពីការឈ្លានពានថៃ មានជាង៦លានដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed