កម្ពុជាបង្កើតច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា”

ភ្នំពេញ ៖ ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នឹងលេចចេញជារូបរាង នាពេលខាងមុខនេះហើយ បន្ទាប់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំរៀបចំតាក់តែងបង្កើតឡើង ។ ជាមួយនឹងការបានរៀបចំ សេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា” រួចហើយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបច្ចេកទេស អន្តរស្ថាប័នដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង បានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលបន្ថែម ផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយ នៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន ៖ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការ … Continue reading កម្ពុជាបង្កើតច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា”