លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិននៅស្ងៀម ចំពោះយោធាថៃ វាយកម្ទេចផ្ទះពលរដ្ឋ និងអគារមួយចំនួន នៅបឹងត្រកួន

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាន និងមិននៅស្ងៀមនោះទេ ចំពោះសកម្មភាពរបស់យោធាថៃ វាយកម្ទេចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនថែមទៀត នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងនៅតំបន់ភូមិជោគជ័យ កាលពីថ្ងៃទី១១ កុម្ភៈ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែកុម្ភៈ លោក ប៉ែន បូណាបានថ្លែងថា បន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនថែមទៀត ត្រូវបានយោធាថៃ វាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៦ និង ៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែព្រមទាំងការចាក់ដីលុបស្រះទឹក នៅថ្ងៃ១១ កុម្ភៈ នោះ នាថ្ងៃដដែល ក្រសួងការបរទេសខ្មែរ បានតវ៉ាយ៉ាងខ្លាំងជាថ្មីម្តងទៀត … Continue reading លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិននៅស្ងៀម ចំពោះយោធាថៃ វាយកម្ទេចផ្ទះពលរដ្ឋ និងអគារមួយចំនួន នៅបឹងត្រកួន