លោក សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជា ជាមួយ UNESCO ការពារបេតិកភណ្ឌកម្ពុជា
ភ្នំពេញ ៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា លោក សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជាជាមួយ UNESCO ក្នុងការបន្តប្រើប្រាស់ “ច្បាប់អន្តរជាតិ” និងយន្តការ “ពហុភាគីនិយម” ជាខែលការពារបេតិកភណ្ឌកម្ពុជា ក្នុងបរិបទបញ្ហាប្រឈមជាមួយប្រទេសជិតខាង ។ ការបញ្ជាក់របស់លោក សួស យ៉ារ៉ានេះ ក្នុងជំនួបការងារជាមួយ លោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំកម្ពុជា នាថ្ងៃ១២ កុម្ភៈ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងបរិបទដែលកម្ពុជាធ្លាប់បានជួបប្រទះនូវបញ្ហាប្រឈមជាមួយប្រទេសជិតខាង ដែលបានរំលោភបំពានលើសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលកន្លងមក។ ក្នុងជំនួបនោះ លោក សួស យ៉ារ៉ា បានបង្ហាញនូវសារនយោបាយចំៗ និងច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹង បេតិកភណ្ឌជា “ស្ពានសន្តិភាព” និងការគោរពច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌដោយផ្អែកលើ “អនុសញ្ញាអន្តរជាតិ”។ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានបញ្ជាក់ថា ការការពារសម្បត្តិវប្បធម៌មិនមែនធ្វើឡើងដើម្បីការប្រកួតប្រជែងនោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាជា “ស្ពាន សន្តិភាព” … Continue reading លោក សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជា ជាមួយ UNESCO ការពារបេតិកភណ្ឌកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed