លោក កែវ រតនៈ ៖ សង្គ្រាមថៃឈ្លានពានកម្ពុជា ធ្វើឱ្យ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ក្នុងទំហំទឹកប្រាក់ជាង៥លានដុល្លារ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា ក្នុងអំឡុងពេលយោធាថៃ បង្កសង្គ្រាមឈ្លានកម្ពុជា បានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ ។ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ថ្លែងសន្ទរកថា ក្នុងសន្និបាតបូកសរុបការងារ បញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កែវ រតនៈ បានលើកឡើងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពីសង្គ្រាមឈ្លានពានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គិតជាទំហំទឹកប្រាក់ជាង៥លានដុល្លារ ។ លោកបន្តថា ក្នុងទំហំទឹកប្រាក់ជាង ៥លានដុល្លារនេះ ខាងវិស័យឯកជនមានជាង៤លានដុល្លារ និងអគ្គិសនីកម្ពុជា១លានដុល្លារ ប៉ុន្តែការខូចខាតទាំងអស់នេះ ត្រូវបានរដ្ឋជាអ្នកធានារ៉ាប់រងសងជំនួស ។ រដ្ឋមន្រ្តីបញ្ជាក់ថា “មិនក្រោម៥លានដុល្លារជាងទេ ទាំងសេវាករឯកជនជាង៤លាន និងអគ្គិសនីកម្ពុជា ហើយទាំងអស់នេះ រដ្ឋជួយចេញទាំងអស់”។សម្រាប់ជនភៀសកំពុងស្នាក់ជំរំសុវត្ថិភាព នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី ជាប់ជាប្រចាំមិនថា ពេលថ្ងៃឬយប់នោះ រដ្ឋមន្រ្តីក្រសួងរ៉ែ អះអាងថា ពួកគាត់ប្រើប្រាស់មិនអស់សេវានោះទេ ពោលខាងអគ្គិសនី ជាអ្នកធានារ៉ាប់រងទាំងអស់ … Continue reading លោក កែវ រតនៈ ៖ សង្គ្រាមថៃឈ្លានពានកម្ពុជា ធ្វើឱ្យ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ក្នុងទំហំទឹកប្រាក់ជាង៥លានដុល្លារ