ក្រសួងព័ត៌មាន កំពុងតាមដានជាប់លាប់ ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកព័ត៌មាន នៅបន្ទាយមានជ័យ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ ដោយចាំបាច់ត្រូវពិនិត្យ ស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីអ្នកព័ត៌មាននៅខេត្តបន្ទាយមានជ័យម្នាក់ ឈ្មោះ ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបានសមត្ថកិច្ចរខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និង «ស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន» បន្ទាប់ពីអ្នកព័ត៌មាផ្សាយព័ត៌មានពីទីតាំងសង្ស័យឆបោកអនឡាញ នៅក្រុងប៉ោយប៉ែត ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យសំណើមកក្រសួងដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។ អ្នកនាំពាក្យបន្តថា ការពិនិត្យសំណើ ក្រសួងនឹងពិនិត្យមើលលើលក្ខខណ្ឌ ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។ លោកបញ្ជាក់ថា ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន … Continue reading ក្រសួងព័ត៌មាន កំពុងតាមដានជាប់លាប់ ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកព័ត៌មាន នៅបន្ទាយមានជ័យ