លោក ហង់ជួន ណារ៉ុន ៖ ការកសាងមូលធនមនុស្ស ត្រូវចាប់ផ្តើមនៅពេលក្មេង កើតបាន១ពាន់ថ្ងៃ
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការកសាងមូលធនមនុស្ស ដែលត្រូវចាប់ផ្តើមពីដំណាក់កាលដំបូងនោះ គឺការថែទាំក្មេងក្នុងរយៈពេល ១០០០ថ្ងៃដំបូង ព្រោះអំឡុងពេលនេះ ជាពេលវេលាខួរក្បាលលូតលាស់ល្អ ។ ក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីការកសាងមូលធនមនុស្ស ដែលត្រូវចាប់ផ្តើមពីដំណាក់កាលដំបូង ពោលគឺការថែទាំក្មេងក្នុងរយៈពេល ១០០០ថ្ងៃដំបូង ដែលជាពេលវេលាខួរក្បាលកុមារលូតលាស់រហូតដល់ ៩០% ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអាហារូបត្ថម្ភល្អ។ ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអប់រំកម្រិតមត្តេយ្យសិក្សា មិនមែនត្រឹមតែជាការរៀនអក្សរនោះទេ ថែមទាំងជាការបណ្តុះនូវឯករាជ្យភាព ការគ្រប់គ្រងអារម្មណ៍ និងបំណិនដោះស្រាយបញ្ហាតាមរយៈការលេង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត ។ ដើម្បីឆ្លើយតបនឹងស្តង់ដាតំបន់ និងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍សំខាន់ៗដែលផ្តោតលើអន្តរកម្មរវាង៥ កត្តា រួមមាន៖ កត្តាសិស្ស (ចំណេះដឹងនិងអាហារូបត្ថម្ភ), កត្តាគ្រូ (សីលធម៌និងស្តង់ដាវិជ្ជាជីវៈ), កត្តាសាលារៀន … Continue reading លោក ហង់ជួន ណារ៉ុន ៖ ការកសាងមូលធនមនុស្ស ត្រូវចាប់ផ្តើមនៅពេលក្មេង កើតបាន១ពាន់ថ្ងៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed