ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់លោក ប៉ែន បូណា ថា ការផ្តល់ជម្រកបណ្តោះអាសន្ន ដល់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅ ផ្ទះសម្បែងវិញ បាន មិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជា បោះបង់សិទ្ធិទាមទារទឹកដី ដែលកងកម្លាំងថៃ កំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ ។ នេះបើតាមអ្នកនាំពាក្យប្រកាស ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។លោកបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះមុខប្រជាពលរដ្ឋរួចហើយថា រាជរដ្ឋាភិបាល ដាច់ខាតមិនបោះបង់សិទ្ធិទាមទារទឹកដី ក្នុងដែនអធិបតេយ្យ ស្របច្បាប់ របស់កម្ពុជានោះឡើយ ហើយរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារ យ៉ាងសកម្មនិងម៉ឺងម៉ាត់បំផុតដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមយន្តការ ដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា ជាក់ស្តែង រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន នានាជាសេនាធិការ បានតវ៉ាជំទាស់យ៉ាងខ្លាំងក្លា និងជាផ្លូវការនូវរាល់ការរំលោភបំពានទាំងឡាយមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការ កែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង … Continue reading លោក ប៉ែន បូណា ៖ ការផ្តល់ជម្រកបណ្តោះអាសន្ន ដល់ ជន ភៀសសឹក មិនមែនរាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed