រដ្ឋបាលស្រុកបាកាន ៖ ការលើកឡើងថា គ្រូទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ជារឿងមិនពិត
ភ្នំពេញ ៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្រាយបំភ្លឺ ចំពោះករណីដែលបានលើកឡើង និងចែកចាយជាបន្តបន្ទាប់ថា គ្រូបានទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ដោយសារមិនមានស្បែកជើងប៉ាតា(ទ្រនាប់ជើងប៉ាតា) គឺជារឿងមិនពិតនោះទេ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន នៅថ្ងៃទី១៧ កុម្ភៈ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការចុះផ្សាយផ្ទាល់ លើគេហទំព័រឈ្មោះ កា ទ្រីត និងគណនីឈ្មោះ Lin You ដែលបានផ្សាយបន្តផ្ទាល់លើគេហទំព័ររបស់ខ្លួនថា “គ្រូ ទាត់ មួយទំហឹងពីក្រោយ ធ្វើឱ្យក្មួយខ្ញុំបាក់ជើង កជាខ្ទុះ ត្រូវចូលពេទ្យវះកាត់ សង្គ្រោះបន្ទាន់…………. មូលហេតុគ្រូទាត់ គឺអត់មានស្បែកជើងប៉ាតា ពាក់ទៅរៀន (ម៉ាក់ នៅឆ្ងាយមិនទាន់មានពេលផ្ញើលុយឱ្យទិញពាក់) ក៏ដាក់ពិន័យ” ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកបាកាន បំភ្លឺថា ករណីសិស្សឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ “C” នៃវិទ្យាល័យព្រះម្លូរ ស្នាក់នៅជាមួយ លោកយាយឈ្មោះ ទូច លាប … Continue reading រដ្ឋបាលស្រុកបាកាន ៖ ការលើកឡើងថា គ្រូទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ជារឿងមិនពិត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed