ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI ដោយបានដាស់តឿន ដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងឱកាសអញ្ជើញជាអធិបតី នៃយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI ជាកម្លាំងចលករដ៏សំខាន់ និងជារបកគំហើញដ៏អស្ចារ្យមួយ ដែលផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់មនុស្សជាតិ ទាំងក្នុងវិស័យសិក្សាស្រាវជ្រាវ សុខាភិបាល កសិកម្ម និង ឧស្សាហកម្ម ក៏ដូចជាការជួយព្យាករណ៍អាកាសធាតុ និងគ្រប់គ្រងសត្វល្អិត ដើម្បីបង្កើនទិន្នផលដំណាំឱ្យកាន់តែមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងគុណសម្បត្តិដ៏មហាសាលនេះ AI ក៏បាននាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ … Continue reading រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញក្តីព្រួយបារម្ភ ចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើន យ៉ាងឆាប់រហ័ស នៃបច្ចេក វិទ្យា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed