ប្រធានកាក បាទក្រហមកម្ពុជា ៖ ការថែទាំសុខភាព ពិតជាមានសារសំខាន់
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការថែទាំសុខភាព សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០។ យោងតាមសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារមានប្រសាសន៍ថា ដោយសារតែការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ ផ្នែកសុខភាព ពិតជាមានសារសំខាន់ ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ ម៉្លោះហើយទាំងអស់គ្នាត្រូវតែនាំគ្នាវិនិយោគធនធាន និងខិតខំប្រឹងប្រែងនៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល, ធ្វើឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បន្តថា ជាការពិតណាស់ ប្រជាពលរដ្ឋ គឺជាទ្រព្យធនជាយុទ្ធសាស្ត្រ។ ដូច្នេះអនាគតប្រទេសជាតិ ត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជនជំនាន់ក្រោយនេះហើយ! ដូចនេះ ត្រូវតែនាំគ្នាថែទាំពួកគាត់ឱ្យបានល្អជាទីបំផុត។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃទិវាជាតិសុខភាពមាតា … Continue reading ប្រធានកាក បាទក្រហមកម្ពុជា ៖ ការថែទាំសុខភាព ពិតជាមានសារសំខាន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed