ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា កម្ពុជាបានចេញលិខិតបដិសេធ ជាបន្តបន្ទាប់មិនទទួលស្គាល់នូវការគ្រប់គ្រងដីខ្មែរដោយយោធាថៃ ពិតជាមានអត្ថប្រយោជន៍សំខាន់ៗយ៉ាងច្រើន។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នេះ បន្ទាប់ពីមានការចោទជាសំណួរ តាមបែបចំអកដោយប្រមាថ មកលើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា «ការចេញលិខិតបដិសេធ ជាបន្តបន្ទាប់មិនទទួលស្គាល់ ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរឬទេ? ឥឡូវនេះ ថៃវាកំពុងយកដី»។ ចំពោះករណីនេះ លោក កែវ រ៉េមី បានបកស្រាយថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់ មិនទទួលស្គាល់ នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និង ការទូតដូចជា ៖ បើកម្ពុជាមិនចេញលិខិតបដិសេធទេ មានន័យថា ការកាន់កាប់លើទឹកដីខ្មែរ ដោយយោធាថៃគឺស្របច្បាប់ យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។ លោកបន្តថា ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ ។ ក្នុងនោះ លិខិតបដិសេធ នឹងក្លាយជាឯកសារផ្លូវការសំខាន់ ដែលបង្ហាញថា … Continue reading លោក កែវ រ៉េមី ៖ ការចេញលិខិតបដិសេធ បន្តបន្ទាប់មិនទទួលស្គាល់ ការគ្រប់គ្រងដីខ្មែរ របស់យោធាថៃ មានអត្ថប្រយោជន៍ច្រើន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed