លោក ប៉ែន បូណា ៖ សម្តេចធិបតី ផ្តល់កិច្ចសម្ភាសន៍ដល់ Reuters ធ្វើឱ្យសំឡេងកម្ពុជា លឺខ្ទរខ្ទារពេញពិភពលោក
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសម្ភាសន៍ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters អង់គ្លេសពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅទីវ៉ាស៊ីនតោន បានធ្វើឱ្យសំឡេងរបស់កម្ពុជា បានលឺខ្ទរខ្ទារពេញពិភពលោក និងចាប់អារម្មណ៍មកលើកម្ពុជា កាន់តែខ្លាំងឡើង ។ក្នុងសេចក្តីសង្ខេប ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ លោក ប៉ែន បូណា ថ្លែងថា តាមរយៈកិច្ចសម្ភាសន៍របស់សម្ដេចធិបតីនេះ ធ្វើឱ្យសំឡេងរបស់កម្ពុជា បានលឺខ្ទរខ្ទារពេញពិភពលោក ហើយដែលធ្វើឱ្យ ក្រសែភ្នែកសហគមន៍អន្តរជាតិ បែរក្រឡេកមកចាប់អារម្មណ៍ កាន់តែខ្លាំងថែមទៀត លើការរំលោភបំពានរបស់ថៃ មកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ ។ លោកបន្តថា “ជាពិសេស ជំហរសន្តិភាពនិយម និងគោរពច្បាប់អន្តរជាតិ តាមរយៈការស្វែង រកដំណោះស្រាយបញ្ហាដោយសន្តិវិធី បានបង្ហាញពីនយោបាយការទូត បែបចាស់ទុំ ទន់ភ្លន់ និងត្រឹមត្រូវ ស្របតាមគោលបំណង របស់សហគមន៍អន្តរជាតិដែលចង់បាន ជាពិសេសស្របនឹងស្មារតី នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន នាពេលនេះ” … Continue reading លោក ប៉ែន បូណា ៖ សម្តេចធិបតី ផ្តល់កិច្ចសម្ភាសន៍ដល់ Reuters ធ្វើឱ្យសំឡេងកម្ពុជា លឺខ្ទរខ្ទារពេញពិភពលោក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed