សម្តេចតេជោ ៖ មរណភាព របស់ប្រធានស្ថាបនា ICAPP ជាការបាត់បង់ ធនធានមនុស្សដ៏ធំធេង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ថា មរណភាពរបស់លោក Jose de Venecia Jr .ប្រធានស្ថាបនិក និងជាប្រធានកិត្តិយស នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) និងជាអតីតប្រធានសភាតំណាងរាស្ត្រ នៃសាធារណរដ្ឋហ្វីលីពីន គឺជាការបាត់បង់ធនធានមនុស្សដ៏ធំធេងសម្រាប់ សហគមន៍ ICAPP ទាំងមូល។ តាមរយៈផ្ញើសាររំលែកទុក្ខជូនលោកស្រី Gina de Venecia ភរិយារបស់លោក Jose de Venecia សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្តីក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់លោក Jose de Venecia Jr . ។ សម្តេចតេជោសង្កត់ធ្ងន់ថា កម្ពុជានឹងចងចាំជានិច្ចនូវរាល់កិច្ចគាំទ្រ មិនងាករេ មិត្តភាព គតិបណ្ឌិត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ឯកឧត្តម ក្នុងការកសាងស្ពាន រវាងប្រជាជាតិនានា ។ សម្តេចតេជោគូសបញ្ជាក់ថា មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេង … Continue reading សម្តេចតេជោ ៖ មរណភាព របស់ប្រធានស្ថាបនា ICAPP ជាការបាត់បង់ ធនធានមនុស្សដ៏ធំធេង