សហគមន៍អន្តរជាតិដឹងលឺ និងកំពុងតាមដាន ករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា មួយចំនួនដោយខុសច្បាប់

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិ បានដឹងលឺ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីយោធាថៃ បានចូលរំលោភបំពានកាន់កាប់ទឹកដីកម្ពុជា មួយចំនួនដោយខុសច្បាប់ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា ក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំ នៃប្រទេសជាច្រើនទៀត លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានហៅចំៗ ឈ្មោះប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី ដែលជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព ដើម្បីជាការផ្តល់កិត្តិយស អមជាមួយពាក្យពេចន៍ កោតសរសើរជាច្រើន។ លោកបន្តថា ពេលនិយាយពីឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីអាម៉េរិក មិនភ្លេចលើកឡើង ពីសង្គ្រាមដ៏អាក្រក់ រវាងកម្ពុជា-ថៃនោះទេ ។ … Continue reading សហគមន៍អន្តរជាតិដឹងលឺ និងកំពុងតាមដាន ករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា មួយចំនួនដោយខុសច្បាប់