ភ្នំពេញ៖ តាមរយៈការផ្ដល់បទសម្ភាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារព័ត៌មានអង់គ្លេសReuter និង Fox News របស់សហរដ្ឋអាមេរិក បានក្លាយជាសារយ៉ាងច្បាស់ ទៅកាន់អន្តរជាតិ ឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពាន របស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់យកដំណោះស្រាយ ដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិសំខាន់ៗ ជាមួយថៃ។ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ីជម្រៅថែមទៀត នូវព័ត៌មានការទូតស្ដីពី «អំពើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា» នៅលើឆាកអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិ ឈរជាមួយសច្ចភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃ ដោយអយុត្តិធម៌ ។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ការផ្តល់បទសម្ភាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាមេរិក គឺជាការបង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជា និងបង្ហាញថា កម្ពុជា គឺជារដ្ឋស្រលាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។ លោកបណ្ឌិតបន្តថា ប្រមុខរដ្ឋាភិបាល បានលាតត្រដាងដ៏ច្បាស់លាស់បំផុត … Continue reading បទសម្ភាស នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយកាសែតអន្តរជាតិ គឺជាសារទួងស្គរប្រាប់ពិភពលោក ឱ្យជួយធ្វើជាសាក្សី ជុំវិញអំពើឈ្លានពាន របស់យោធាថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed