ក្រសួងវប្បធម៌ អំពាវនាវដល់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាន នូវការគោរព និងការអនុវត្ត តាមពិធីដើម នៃមង្គលការ

ភ្នំពេញ ៖ ដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និងរបៀបរបបប្រពៃណី របស់អាពាហ៍ពិពាហ៍ខ្មែរ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្ត តាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ។ យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ កុម្ភៈ នេះ ថា ក្នុងរយៈពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាព មួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ខ ដោយមានការប្រើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង។ ពិធីបុកល័ក្ខ ជាផ្នែកមួយដ៏សំខាន់ នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញ-ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់ តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម … Continue reading ក្រសួងវប្បធម៌ អំពាវនាវដល់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាន នូវការគោរព និងការអនុវត្ត តាមពិធីដើម នៃមង្គលការ