អ្នកនាំពាក្យពន្ធនាគារបញ្ជាក់ករណី love Riya ក្រោយផ្ទុះរូបភាពមានផ្ទៃពោះ
ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ពីករណីស្រ្តីលក់ឡេ ឈ្មោះ love Riya ក្រោយមានការចែកចាយរូបភាពប៉ុន្មានសន្លឹកពេញ បណ្តាញសង្គមជាមួយនឹងការមានផ្ទៃពោះ ។ ចំពោះករណីនេះលោកឃៀង សុណាឌីន អះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៣ កុម្ភៈថា ពុំមានការដោះលែងនោះទេ គឺស្រ្តីរូបនេះ ត្រូវបានអនុញ្ញាតឲ្យទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយក៏ត្រូវបានថតរូបក្នុងបរិវេណពន្ធនាគារ ។ បើតាមអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ រួបភាពប៉ុន្មានសន្លឹករបស់ស្រ្តីលក់ឡេ ដែលកំពុងផ្ទុះការាចាប់អារម្មណ៍នេះ ត្រូវបានថតរូបតាំងតែពីថ្ងៃទី៦ កុម្ភៈមកម្ល៉េះ ប៉ុន្តែទើបត្រូវបានចែកចាយជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed