ទូតអង់គ្លេសប្រចាំកម្ពុជា បង្ហាញក្តីអាណិតអាសូរ ដល់ជនភៀសសឹក
ភ្នំពេញ ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញក្តីអាណិតអាសូរ ទៅដល់ប្រជាពលរដ្ឋ ដែលជាជនភៀសសឹកខ្មែរ រងគ្រោះពីសង្គ្រាម នៅតាមបណ្តោយព្រំដែន បង្កឡើងដោយភាគីថៃ ។ ការបង្ហាញក្តីអាណិតអាសូរ ទៅដល់ជនភៀសសឹកនេះ បន្ទាប់ពីលោក និងមន្រ្តីទូតផ្សេងទៀត ព្រមទាំងទីភ្នាក់ងារបរទេស បានអញ្ជើញះចុះពិនិត្យការរាយបន្លាលួស និងដាក់ទូកុងតឺន័រ របស់យោធាថៃ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក Dominic Williams បានឲ្យដឹងថា លោកបានមកដល់ ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកថា នេះជាដំណើរទស្សនកិច្ចលើកទីពីរ របស់លោកទៅកាន់ ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈ ។ ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បន្តថា ក្រុមមន្រ្តីទូត និងទីភ្នាក់ងារបរទេសទាំងអស់ បានទៅទស្សនា មជ្ឈមណ្ឌលសុវត្ថិភាព សម្រាប់ជនភៀសខ្លួន និងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន … Continue reading ទូតអង់គ្លេសប្រចាំកម្ពុជា បង្ហាញក្តីអាណិតអាសូរ ដល់ជនភៀសសឹក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed