សម្តេចតេជោ ស្នើក្រុមសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ ជៀសវាងប៉ះពាល់ សាសនាឥស្លាម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យក្រុមសិល្បៈ ដែលត្រូវសម្តែងក្នុងកម្មវិធីបុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ជៀសវាងការប៉ះពាល់ទៅដល់អារម្មណ៍ អ្នកកាន់សាសនាឥស្លាម ។ ក្នុងខំមិនឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋ ចំពោះសាររបស់សម្តេចតេជោ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហោះទាក់ទងដល់វិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលទាក់ទងដល់ខ្មែរឥស្លាម សម្តេចតេជោមានប្រសាសន៍ថា ឆ្លងកាត់នូវយោបល់របស់ពលរដ្ឋ ជាខ្មែរឥស្លាមបង្ហាញ ឲ្យឃើញថា ពួកគាត់មិនបានជំទាស់ទៅ នឹងការសម្តែង ដែលមានតួសម្តែងជាខ្មែរឥស្លាមនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបថសម្តែងខ្លះ ដោយខ្វះការគោរពចំពោះព្រះរបស់ឥស្លាម ទើបធ្វើឲ្យមានប្រតិកម្មជាបន្តបន្ទាប់ ។ សម្តេចតេជោមានប្រសាសន៍ថា ដូច្នេះ ក្រុមសិល្បៈសម្តែងគ្រប់ក្រុមសម្តែងទាំងអស់ ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញ ទាំងកាយវិការ ទាំងពាក្យសំដីនិយាយ ព្រោះពលរដ្ឋឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់ នូវព្រះអាលឡោះ ឬព្រះអាលឡា ដូចនេះ មិនអាចសម្តែងប៉ះពាល់បានទេ ។ ចំពោះការសម្តែងប៉ះពាល់ដល់ សាសនាឥស្លាមនេះ សម្តេចតេជោគូសបញ្ជាក់ថា បញ្ហានេះបានចាប់ផ្តើមចេញ ពីការមិនយល់ពីតួអង្គសម្តែង ឬក្រុមសម្តែង ដែលទាមទារនូវការកែតម្រូវជាបន្ទាន់ … Continue reading សម្តេចតេជោ ស្នើក្រុមសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ ជៀសវាងប៉ះពាល់ សាសនាឥស្លាម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed